Translate

Wednesday, September 4, 2013

ចិន​ប្រាប់​អាស៊ាន​​ទុក​រឿង​សមុទ្រ​ចិន​មិន​សំខាន់ ដោយ​ផ្តោត​លើ​សេដ្ឋកិច្ច

ចិន​ប្រាប់​អាស៊ាន​​ទុក​រឿង​សមុទ្រ​ចិន​មិន​សំខាន់ ដោយ​ផ្តោត​លើ​សេដ្ឋកិច្ច


ភ្នំពេញប៉ុស្តិ៍  ០៤-០៩-២០១៣

ប្រព័ន្ធ​ផ្ស​ព្វ​ផ្សាយ​ព័ត៌​មាន​រដ្ឋ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ពុធថា​ ពាណិជ្ជ​កម្ម​របស់ចិន​ជាមួយ​អាស៊ី​អាគ្នេយ៍​អាច​កើនឡើង​ទ្វេដង​រហូតដល់​១​ ពាន់ពាន់​លាន​ដុល្លារ​អាមេរិក​ត្រឹម​ឆ្នាំ​ ២០២០ ដែល​លោក​នាយក​រដ្ឋ​មន្ដ្រី​ Li Keqiang បាន​ប្រាប់​មេ​ដឹក​នាំ​ក្នុង​តំបន់​ ដែល​ចាត់ទុក​​ដល់​ជម្លោះ​ទឹកដី​កំពុងឆេះ​ងំ​ថា​ ជា​រឿង​មិនសំខាន់​ និង​ការ​បញ្ជាក់​ពីជោគ​វាសនា​​រួម​របស់​ខ្លួន​។

ភ្នាក់​ងារ​សារ​ព័ត៌​មានស៊ិន​ហួរ​ផ្លូវ​ការ​បាន​រាយការណ៍​ថា​​ លោក​ Li Keqiang បាន​អំពាវ​នាវ​​ឲ្យ​​កែ​ប្រែ​​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរី​​រវាង​​ ភាគីទាំង​ពីរ​កាន់​តែ​ប្រសើរ​ ហើយ​បានស្នើ​ថា​ កត្តា​​ដែល​នាំ​ឲ្យ​មាន​ការ​អាក់ខាន ​មិន​គួរ​មាន​​នៅ​ក្នុង​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​តំបន់​នោះទេ​ ។

ស៊ិន​ហួរ​បាន​បន្ត​ថា​ ពាណិជ្ជ​កម្ម​នេះ​​បាន​កើនឡើង​ ៦ ដង​​ក្នុង​រយៈ​ពេល​មួយ​ទស​វត្ស​រ៍​​កន្ល​ង​មក​​រហូត​ដល់​​ ៤០០​ ពាន់លាន​ដុល្លារ​អាមេរិក​កា​ល​ពី​ឆ្នាំ ​២០១២ ​​រវាង​​ប្រទេសចិន​ និង​បណ្ដា​ប្រទេស​ជា​សមាគម​អាស៊ាន​ ១០ ​ប្រទេ​ស​។​​

ប៉ុន្តែ​ទី​ក្រុង​ប៉េ​កាំងទាមទារ​យក​​​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរតែ​ អស់សូម្បីតែផ្ទៃ​​ទឹក​នៅ​ជិត​ឆ្នេរ​របស់​ប្រទេស​ជិត​ខាង​ខ្លួន ដែល​គេ​ជឿ​ថា​ជា​កន្លែងមាន​ស្រទាប់​រ៉ែ​​ប្រេង​ និង​ឧស្ម័នធម្មជាតិ​ដ៏​ច្រើន​បំផុត​​ ​ ហើយ​បាន​បង្កើន​ការ​ការ​ពារ​លើ​បញ្ហាជម្លោះ​​នេះ​​អស់​រយៈពេល​ប៉ុន្មាន​ ឆ្នាំ​ថ្មី​ៗនេះ​។

លោក Li Keqiang​ បាន​ចាត់ទុក​ជម្លោះ​នេះ​​ថា​មិន​សំខាន់​ខណៈ​ការ​ថ្លែង​សុន្ទរកថា​​នៅ​ក្នុង​ ពិ​ព័ណ៌​ចិន​-អាស៊ាន​លើកទី​១០​ និង​កិច្ច​ប្រជុំ​កំពូល​ពាណិជ្ជ​កម្ម​និងការ​វិនិយោគ​​នៅ​​ក្នុង​ទីក្រុង​ ណាននីង​ភាគខាង​ត្បូង​ដែល​បញ្ជាក់​ជា​ថ្មី​​ពី​ការ​អំពាវនាវរបស់​ចិន​​ឲ្យ​ មាន​ការ​ពិ​ភាក្សា​​។​

No comments:

Post a Comment