Translate

Wednesday, September 4, 2013

សភា​អាមេរិក​គាំទ្រ​ការប្រើ​កម្លាំងយោធា នៅ​ប្រទេស ស៊ី​រី រយះ​ពេល ៦០​ថ្ងៃ ដោយ​​មិន​ប្រើ​​ទ័ព​ជើង​គោក​



សភា​អាមេរិក​គាំទ្រ​ការប្រើ​កម្លាំងយោធា នៅ​ប្រទេស ស៊ី​រី រយះ​ពេល ៦០​ថ្ងៃ ដោយ​​មិន​ប្រើ​​ទ័ព​ជើង​គោក​

វត្តភ្នំ ០៤-០៩-២០១៣

ប្រ​ទេស​ស៊ី​រី ៖ ជាមួយ​ភាសា​ចំអក ចំពោះ​​ការ​ព​ន្យារ​ពេល បើក​​ការ​វាយ​ប្រ​ហារ ដោយ​​យោ​ធា​​ក្នុង​​ក​ម្រិត សម​ស្រប​​មួយ បាន​ធ្វើ​​ឲ្យ​លោក បា​រ៉ា​ក់ អូ​​ប៉ា​មា ទន្ទឹង​​រង​ចាំ​​សេច​ក្តី​ស​ម្រេច ពី​​សភា​​អា​មេ​រិក ដោយ​​ក្តី​​អន្ទះ​សារ ហើយមក​ដល់​ពេល​នេះ មាន​ភ្លើង​ខៀវ​សម្រាប់ ការជួបប្រជុំ​សមាជិកសភា ដើម្បី​អនុម័ត​បញ្ហា​នេះ អំឡុង​សប្តាហ៍​ក្រោយ​។​ ​

សមាជិក​ព្រឹទ្ធសភា​ក្នុង គណៈកម្មាធិការ​សំខាន់​មួយ បាន​យល់ព្រម​លើ ពង្រាង​សេចក្តីសំរេចចិត្ត​មួយ ដែល​គាំទ្រ​ការប្រើ​កងកម្លាំង​អាមេរិក​នៅ​ប្រទេស ស៊ី​រី ហើយ​វិធានការ​នេះ នឹងត្រូវ​បោះឆ្នោត​អនុម័ត​នៅ​សប្តាហ៍​ក្រោយ ដែល​កំណត់ពេល ៦០​ថ្ងៃ សម្រាប់​ប្រតិបត្តិការ​នេះ​។ ពង្រាង​សេចក្តីសំរេចចិត្ត ក៏​ហាម​ប្រើ​កងកម្លាំង​ជើងគោក ណាមួយ​នៅ​ប្រទេស​ស៊ី​រី ផងដែរ​។​ ​
 
លោក ច​ន ឃឺ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​និយាយថា អាមេរិក​ត្រូវតែ​ចាត់ការ បន្ទាប់ពី​ការវាយប្រហារ ដោយ​អាវុធ​គីមី​ដែល មិនអាច​ប្រកែក​បាន ពី​កងកម្លាំង​របស់​ប្រធានាធិបតី បាស​សា អាល់​អាសាដ​។ ការពន្យារពេល​សម្រាប់​ប្រតិបត្តិការ​យោធា លើ​ប្រទេស​ស៊ី​រី ហាក់ដូចជា​លើកទឹកចិត្ត ឲ្យ​មាន​បទឧក្រិដ្ឋ​សម្លាប់ ជន​ស៊ីវិល​កាន់តែ​អាក្រក់​ខ្លាំង​ឡើង នាំ​ឲ្យ​សហគមន៍​អន្តរជាតិ មានការ​ព្រួយបារម្ភ យ៉ាងខ្លាំង​។​ ​
 
ក្នុងពេល​ជាមួយគ្នា ប្រធានសភា មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក ច​ន បូ​អេ​ណឺ បាន​យល់ព្រម​ចំពោះ​ការអំពាវនាវ របស់លោក​ប្រធានាធិបតី អូ​បា​ម៉ា សំរាប់​ចំណាត់ការ​យោធា និង​ថា​មានតែ​អាមេរិក ដែលមាន​សមត្ថភាព បញ្ឈប់​ប្រធានាធិបតី អាសាដ ពី​ការដឹកនាំ​តាមបែប​ផ្តាច់ការ និង​ការសម្លាប់ ជន​ស៊ីវិល​ដ៏​រង្គាល​។ លោក បូ អេ​ណឺ បាន​ទទូច​ឲ្យ សហសេវិក​នៅ​សភា​ធ្វើតាម​លោក​ដើម្បី​គាំទ្រ ប្រតិបត្តិការ​យោធា​នេះ​។​ ​
 
លោក​អូ​បា​ម៉ា បាន​ជួប​មេដឹកនាំ​សំខាន់ៗ​នៃ​សភា នៅ​សេត​វិមាន ដោយ​លោក​បាន​និយាយថា " ត្រូវការ​ការវាយប្រហា​រ មានកំ​រិត​ដើម្បី​បន្ថយ សមត្ថភាព​របស់​ស៊ី​រី នៅក្នុង​ការវាយប្រហារ ដោយ​អាវុធ​គីមី​។ លោក អូ​បា​ម៉ា ត្រូវធ្វើ​ដំណើរ​ទៅកាន់​ប្រទេស ស៊ុយអែត មុន​ជំនួប G20 នៅ​ប្រទេស រុស្ស៊ី នា​ចុង​សប្តាហ៍​នេះ ហើយ​វិបត្តិ​នៅ​ប្រទេស ស៊ី​រី អាចជា​ប្រធានបទ​ដ៏​សំខាន់​មួយ សម្រាប់​ជំនួប​កំពូល​នោះ​៕ ​

No comments:

Post a Comment