Translate

Monday, September 9, 2013

មន្ដ្រី​ការទូត​កំពូល​ស៊ីរី ទៅ​ទស្សនកិច្ច​នៅ​រុស្សី

មន្ដ្រី​ការទូត​កំពូល​ស៊ីរី ទៅ​ទស្សនកិច្ច​នៅ​រុស្សី

លោក​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​ស៊ីរី Walid al-Muallem
លោក​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​ស៊ីរី Walid
RFI Khmer September 9, 2013

នៅ​ថ្ងៃ​ចន្ទ ទី​៩​កញ្ញា​នេះ លោក​រដ្ឋ​មន្ដ្រី​ការ​បរទេស​ស៊ីរី វ៉ាលីដ អាល់ មូឡឹម (Walid al-Muallem) បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​មូស្គូ​ប្រទេស​រុស្សី ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋ​មន្ដ្រី​ការ​បរទេស​រុស្សី។ រុស្សី​ដែល​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​​លោក​ប្រធានាធិបតី​ ស៊ីរី បាស្ហា អាល់ អាសាដ និង​ដែល​បាន​សន្យា​ថា​នឹង​ជួយ​ការពារ​ស៊ីរី ប្រសិន​បើ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​វាយ​ប្រហារ​ប្រទេស​ស៊ីរី​មែន​នោះ។

ជំនួប​រវាង​មន្ដ្រី​ការទូត​ប្រទេស​ទាំង​ពីរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បស្ចិម​ប្រទេស​មួយ​ចំនួន គម្រាម​ថា នឹង​វាយ​ប្រហារ​របប​លោក​បាស្ហា អាល់ អាសាដ ក្នុង​ហេតុ​ផល​ថា របប​ដឹក​នាំ​លោក​បាស្ហា អាល់ អាសាដ បាន​ប្រើ​ប្រាស់​អាវុធ​គីមី សម្លាប់​ជន​ស៊ីវិល​ស៊ីរី​រាប់​ពាន់​នាក់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្សី​ឲ្យ​ដឹង​ត្រួស​ៗ​​ថា លោក​រដ្ឋ​មន្ដ្រី​ការ​បរទេស​ទាំង​ពីរ នឹង​ពិភាក្សា​គ្នា​ជុំវិញ​ស្ថានការណ៍​នៅ​ប្រទេស​ស៊ីរី​នៅ​ពេល​បច្ចុប្បន្ន និង​បញ្ហា​ប្រឈម​នានា។ នៅ​ក្រោយ​ជំនួប សន្និសីទ​កាសែត​មួយ​អាច​នឹង​ធ្វើ​ឡើង​ដែរ។ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​ដដែល។

ប្រទេស​រុស្សី មាន​ជំហរ​ប្រឆាំង​ដាច់​ខាត​ទៅ​នឹង​អន្ដរាគមន៍​យោធា​ទៅ​លើ​ប្រទេស​ស៊ីរី ដែល​ដឹក​នាំ​ដោយ​អាមេរិក ដោយ​ថា​អន្ដរាគមន៍​យោធា​នេះ នឹង​ធ្វើ​ឲ្យ​ភ្លើង​សង្គ្រាម​ឆាប​ឆេះតំបន់​ដើម​បូព៌ា​ទាំង​មូល។ ​ទីក្រុង​មូស្គូ មិន​ត្រឹម​តែ​បាន​​សន្យា​ថា​នឹង​ជួយ​ស៊ីរី​ទេ តែ​​ថែម​ទាំង​បាន​ជួយ​ការពារ​ស៊ីរី ដោយ​ថា ស៊ីរី​មិន​មែន​ជា​អ្នក​ប្រើ​អាវុធ​គីមី ​វាយ​ប្រហារ​ប្រជាជន​ខ្លួន​ឯង​នោះ​ទេ។

គួរ​រំលឹក​ដែរ​ថា ទំនាក់​ទំនង​ដ៏​ជិត​ស្និត​រវាង​រុស្សី​និង​របប​ទីក្រុង​ដាម៉ាស ចាប់​ផ្ដើម​តាំង​ពី​ជំនាន់​ដែល​រុស្សី​នៅ​ជា​សហភាព​សូវៀត​នៅ​ឡើយ។ កាល​ណោះ ប្រធានាធិបតី​ស៊ីរី លោក​ហាហ្វេ អាល់ អាសាដ ដែល​ត្រូវ​ជា​ឪពុក​លោក​បាស្ហា អាល់ អាសាដ បាន​ជួយ​គាំទ្រ​ផ្នែក​យោធា​យ៉ាង​ពេញ​ទំហឹង​ដល់​សហភាព​សូវៀត នៅ​ក្នុង​វិបត្តិ​នៅ​តំបន់​ព្រែក​ជីក​ស៊ុយអេ​ ឆ្នាំ​១៩៥៦

No comments:

Post a Comment