Translate

Tuesday, September 3, 2013

លោក អ៊ូ វីរៈ​៖ អង្គការសហប្រជាជាតិ មិន​អាច​ជួយ​កម្ពុជា ដោះស្រាយ​បញ្ហា​បោះឆ្នោត​​



លោក អ៊ូ វីរៈ​៖ អង្គការសហប្រជាជាតិ មិន​អាច​ជួយ​កម្ពុជា ដោះស្រាយ​បញ្ហា​បោះឆ្នោត​​

VOD - ថ្ងៃចន្ទ័ ទី២ ខែកញ្ញា ឆ្នាំ២០១៣
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អូ វីរៈ លើកឡើង​នៅ​ថ្ងៃទី​០២ ខែកញ្ញា​នេះ​ថា ការ​ដែល​អ្នកនយោបាយ និង ប្រជាពលរដ្ឋ​មួយចំនួន រង់ចាំ​អង្គការសហប្រជាជាតិ​មក​ជួយ​អន្តរាគមន៍​នឹង​ភាពជាប់គាំង​នយោបាយ​នៅ​ កម្ពុជា ជា​រឿង​មួយ​ដែល​មិនអាច​កើត​ឡើង​។
​លោក អ៊ូ វីរៈ ថ្លែង​បែប​នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០២​ខែកញ្ញា​នេះ ស្តីពី​ដំណោះស្រាយ​របស់​សង្គម​ស៊ីវិល​ជាង​៤០ នៃ​បន្ទប់​ស្ថានការណ៍​ពិសេស​នៅ​ថ្ងៃ​បោះឆ្នោត ទៅលើ​ការជាប់គាំង នយោបាយ​។​
លោក អ៊ូ វីរៈ មានប្រសាសន៍ថា អង្គការសហប្រជាជាតិ មិន​អាច​ធ្វើជា​អាជ្ញាកណ្តាល​បានទេ ដោយ​លោក​ជំរុញ​ឲ្យ​អ្នក​នយោបាយ យុវជន​និង ប្រជាពលរដ្ឋ​ជា​ពលរដ្ឋ​ទាំង​អស់ ប្រឹងប្រែង​រក​ដំណោះស្រាយ​ខ្លួនឯង​។​​លោក លើកឡើង​បែប​នេះ ស្របពេល​ដែល​យុវជន ប្រជា​ពលរដ្ឋ និង​អ្នកនយោបាយ​មួយចំនួន បាន​អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ ចុះមក​ជួយ​អន្តរាគមន៍​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​៕

No comments:

Post a Comment