Translate

Tuesday, September 3, 2013

នៅ​ប្រទេស​ជប៉ុន​ ក្ដីស្រមៃនៃ​ការ​វិនិយោគ​នៅ​កម្ពុជាធ្វើឲ្យខាត​បង់



នៅ​ប្រទេស​ជប៉ុន​ក្ដីស្រមៃនៃ​ការ​វិនិយោគ​នៅ​កម្ពុជាធ្វើឲ្យខាត​បង់


The Cambodia Daily -២៩​ កញ្ញា ២០១៣

មន្ត្រី​ស្ថានទូត​ជប៉ុនមួយរូប​​បាន​អះអាង​កាល​ពី​ម្សិលមិញ​ថានគរបាល​​ នៅ​ក្នុង​ប្រទេស​​ជប៉ុន​កំពុង​ស៊ើប​អង្កេត​ករណី​ឆបោក​មួយ​ចំនួន​ដែល​ក្នុង​ នោះបណ្តា​​​វិនិយោគិន​​បាន​​ខាត​​បង់​​ប្រាក់​រាប់​មឺុន​ដុល្លារ​នៅ​ក្នុង​ គម្រោង​​អចល​ទ្រព្យ​ក្លែង​ក្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ក្នុង​ប្រទេស​ជប៉ុន​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ អំពីនិន្នាការ​កើន​ឡើង​​នៃ​មនុស្ស​ចាស់​ភាគ​ច្រើន​ដែល​ត្រូវ​គេ​បោក​បញ្ឆោត​ ឲ្យ​ប្រគល់​ប្រាក់​ឲ្យ​ទៅ​ភ្នាក់​ងារ​​បោក​ប្រាស់​ដែល​បាន​សន្យា​ថានឹង​ ផ្តល់​ប្រាក់​ចំណេញ​​ខ្ពស់​ប្រសិន​បើ​​ពួក​គាត់​វិនិយោគ​ទៅលើ​​អគារខុនដូ នៅ​ក្នុង​ប្រទេស​កម្ពុជា​។


កាល​ពី​ថ្ងៃ​សៅរ៍​សេចក្តី​រាយការណ៍​មួយ​នៅ​លើ​គេហទំព័រ​រប​ស់​ ស្ថានីយទូរទស្សន៍NHKដែល​ជាស្ថានីយ​ទូរទស្សន៍​​រដ្ឋ​របស់​ជប៉ុន​បាន​លើក​ ឡើង​ថាករណី​មួយ​ដែល​នគរ​បាល​​​​នៅ​ក្នុង​ប្រទេស​ជប៉ុន​កំពុង​ស៊ើប​អង្កេត​ មនុស្ស​ជាង​៦០០​នាក់​បាន​​ចាញ់​បោក​ភ្នាក់​ងារ​មួយ ដោយ​អ្នក​ខ្លះ​បាន​​ខាត​បង់​ប្រាក់​រហូត​ដល់​ទៅ​៥០.០០០​ដុល្លារ​។

កាលពី​ថ្ងៃ​អង្គារទីភ្នាក់​ងារ​ព័ត៌មានខ្យូដូញូសក៏​បាន​ធ្វើ​សេចក្ដី ​រាយ​ការណ៍​ដែរថាមជ្ឈមណ្ឌល​ជាតិ​កិច្ច​ការ​អតិថិជន(NationalConsumer AffairsCenter)​​របស់​ប្រទេសជប៉ុន​បាន​ព្រមាន​ថាផែន​ការ​ឆបោក​បែប​នេះ​ បាន​កើ​ន​ឡើង​។ ​ទីភ្នាក់​ងារ​ព័ត៌​មាន​នេះ​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថាមជ្ឈមណ្ឌល​នេះ​ ទទួល​​បាន​​១.៣១២សំណួរ​ពីអតិថិជន​ចន្លោះ​ពី​ខែ​តុលាឆ្នាំ​២០១១ដល់​​ដើម​ខែ​ នេះ​ដែល​​បាន​លើក​ឡើងថាពួក​គាត់​ត្រូវ​បាន​​គេបោក​បញ្ឆោត​ឲ្យ​វិនិយោគ​លើ​ អចលនទ្រព្យ​នៅ​​កម្ពុជា​

លោក​យូស៊ីហ៊ីរ៉ុហ៊ីហ្គុឈិ(YoshihiroHiguchi)អនុប្រធាន​បេសកកម្ម​នៅ​ ស្ថានទូត​ជប៉ុនប្រចាំ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថាករណី​​ឆបោក​មួយ​ ចំនួនដែល​​ពាក់​ព័ន្ធ​នឹង​អចលន​ទ្រព្យ​​នៅកម្ពុជា​​កំពុង​ស្ថិត​ក្រោម​ការ​ ស៊ើប​អង្កេត​។

លោក​ហ៊ីហ្គុឈិបាន​លើក​ឡើង​តាម​អ៊ីម៉េល​​ថាស្ថានទូត​ជប៉ុន​ដឹង​ថាករណី​វិនិ​យោគ​​ទាំង​នេះ​នៅ​កម្ពុជា​អាច​នឹង​ត្រូវ​ស៊ើប​អង្កេត​ប៉ុន្តែ​ យើង​ចង់​ចៀសវាង​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ករណី​ទាំង​នេះ​ទេ​ពីព្រោះ​ ករណី​ទាំង​នេះ​​​នគរបាល​ជប៉ុន​កំពុង​ស៊ើប​អង្កេត​នៅ​ឡើយ​

លោក​ខៀវសុភ័គអ្នក​នាំពាក្យ​ក្រសួង​​មហាផ្ទៃ​បាន​បដិសេធ​មិន​ធ្វើ​ អត្ថាធិប្បាយ​​ថាតើ​អាជ្ញាធរ​កម្ពុជា​ដឹង​​ពី​ករណី​បែប​នេះដែរ​ឬ​យ៉ាង​ណា​ ទេ​។

ការ​កើន​ឡើង​ករណី​ឆបោកកើត​មាន​ឡើង​​ស្រប​ពេលដែល​វិស័យ​អចលនទ្រព្យ​នៅ​ កម្ពុជា​មាន​ការ​រីក​ចម្រើន​ដោយ​តម្លៃ​នៃ​គម្រោង​​សាង​សង់ដែល​ត្រូវ​បាន​ អនុម័ត​រួច​បានកើន​ឡើង​​ដល់​​២,១១​ពាន់​លាន​​ដុល្លារ​ក្នុង​ឆ្នាំ​២០១២ ពោលគឺខ្ពស់​ជាង​៧២​ភាគ​រយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១។

ប្រទេស​កម្ពុជា​ក៏​ទទួល​បាន​រំហូរ​​វិនិ​យោគិន​ជប៉ុន​ច្រើន​​​ដែរក្នុង ​​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​ដោយ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​​បង្កើត​​ រោង​ចក្រ​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ដូចជា​រោង​ចក្រ​ផលិត​គ្រឿង​ផ្គុំ​ ប៉ាណ្ណូ​នាឡិ​កា​រថយន្ត​ជា​ដើម​។

កាល​ពី​ខែ​មុន​ធនាគារមីហ៊្សូហុ(MizuhoBank)របស់​ប្រទេស​ជប៉ុន​បាន​ បង្កើត​ការិ​យាល័យ​តំណាង​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ផ្ដល់​ ប្រឹក្សា​ដល់​​​វិនិយោគិន​ជប៉ុន។

លោកតាកេស៊ីហ៊្វូគូអ៊ី (TakeshiFukui)តំណាង​ជាន់​ខ្ពស់​របស់​ធនាគារ​MizuhoBankប្រចាំ​ប្រទេស ​កម្ពុជា​បាន​​មាន​ប្រសាសន៍​ថាផែន​ការ​បោក​ប្រាស់​មនុស្ស​ចាស់​ជន​ជាតិ​ ជប៉ុន​ដែល​ពួក​គាត់​ជា​ច្រើន​ជា​អ្នក​មាន​បាន​កើត​មាន​ជា​ទូទៅ​។ប្រទេស​ កម្ពុជា​ដែ​ល​មាន​ប្រព័ន្ធ​និយ័តកម្ម​ខ្សោយ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​​​ ធ្វើ​សកម្មភាព​បោក​ប្រាស់​បែប​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថាអចល​ន​ទ្រព្យ​នៅ​ក្នុង​ប្រទេសកម្ពុជា​គឺ​ជាផល ​ល្អ​មួយ​​សម្រាប់​សកម្មភាព​បែប​នេះ​។ប្រទេស​កម្ពុជា​ថ្មី​​សម្រាប់​ ប្រជាជន​ជប៉ុនហើយ​ខ្វះ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដូច្នេះ​ប្រជា​ជន​ ជប៉ុន​ទំនង​ជា​ជឿ​លើ​ព័ត៌មាន​វិនិយោគ​ល្អៗ[ពី​ជន​បោក​ប្រាស់​]

លោក​បាន​មាន​ប្រសាសន៍​ថាខណៈ​ពេល​​​ភ្នាក់​ងារ​បោក​ប្រាស់​ទាំងនោះ​ជា​ ធម្មតា​គ្មាន​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជានោះពួក​គេ​គ្រាន់​តែ​មក​ កម្ពុជា​​ដើម្បី​ប្រមូល​ភ័ស្ដុ​តាងហើយ​ថត​រូប​អមជា​មួយ​​ឯក​សារ​ក្លែង​ បន្លំ​ដើម្បី​លក់​គម្រោង​វិនិយោគ​ទាំង​នោះ។
 

លោក​បាន​មាន​ប្រសាសន៍​ថាមនុស្ស​កំពុង​សម្លឹង​រក​អ្វី​មួយ​នៅ​តំបន់​នេះ​​។ ប្រទេស​​កម្ពុជា​ជា​កន្លែង​ដែល​ពួក​គេ​មាន​ក្ដី​ស្រមៃ​ស្រពេច​ស្រពិល ដូច្នេះ​ពួក​គេ​ក៏​ជឿ​វា

No comments:

Post a Comment