Translate

Wednesday, September 4, 2013

លោកស្រី​មើរកែល​លើក​ពី​ប្រវត្តិ​សេដ្ឋកិច្ច​ក្នុង​ការ​ឃោសនា​ដេញដោល​គ្នា

លោកស្រី​មើរកែល​លើក​ពី​ប្រវត្តិ​សេដ្ឋកិច្ច​ក្នុង​ការ​ឃោសនា​ដេញដោល​គ្នា

ភ្នំពេញប៉ុស្តិ៍ ០៣-០៩-២០១៣

ក្រុងប៊ែរឡាំងៈ ខណៈ​ការ​បោះឆ្នោត​នៅ​អាល្លឺម៉ង់​នៅ​សល់​ពេល​បី​សប្ដាហ៍​ទៀត​ពី​ថ្ងៃ​ចន្ទ លោកស្រី​អធិការបតី​អែនជេឡា មើរកែល​បាន​ចង្អុល​យ៉ាង​ស្ងៀមស្ងាត់ ទៅ​កាន់​ប្រវត្តិ​របស់​លោកស្រី​ក្នុង​ការ​ដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ធំ​ បំផុត​នៅ​អឺរ៉ុប​នេះ​ដោយ​សុវត្ថិភាព​ឆ្លងកាត់​វិបត្តិ​តំបន់​ចាយ​ប្រាក់​ អឺរ៉ូ​ក្នុង​កិច្ច​ពិភាក្សា​ដេញដោល​តាម​ទូរទស្សន៍​តែ​មួយ​គត់​ជាមួយ​ គូប្រជែង​កណ្ដាល​ឆ្វេងនិយម​របស់​លោកស្រី។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក Peer Steinbrueck នៃ​បក្ស​ប្រជាធិបតេយ្យ​សង្គម បាន​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​លោក​នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​មាន​យុត្តិធម៌ ​សង្គម​កាន់តែ​ច្រើន​និង​សម្រាប់​សាមគ្គីភាព​កាន់តែ​ច្រើន​ក្នុង​អឺរ៉ុប​ទោះ ​ជា​យ៉ាង​ណា ដោយ​គ្មាន​ការ​វាយប្រហារ​ដោយ​វោហារសាស្ត្រ​ដែល​មើល​ទៅ​ទំនង​ជា​បិទ​គម្លាត​ ស្ទង់មតិ​ដ៏​ធុញទ្រាន់។

លោកស្រី មើរកែល​ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​បោះឆ្នោត​ជា​អ្នក​នយោបាយ​មាន​ប្រជាប្រិយ​ បំផុត​នៅ​អាល្លឺម៉ង់​បាន​ចង្អុល​ទៅ​កាន់​កំណើន​សេដ្ឋកិច្ច​និង​អត្រា​គ្មាន​ ការងារ​ធ្វើ​ទាប​និង​បាន​ព្យាយាម​ធានា​ជាថ្មី​ដល់​អ្នក​បោះឆ្នោត​រាប់លាន​ នាក់​ថា​បើ​សិន​ជា​លោកស្រី​ឈ្នះ​ឆ្នោត​អាណត្តិ​ទី​បី​អាល្លឺម៉ង់​នឹង​ស្ថិត​ នៅក្នុង​ដៃ​សុវត្ថិភាព។

ដោយ​ពាក់​ខ្សែក​ពណ៌​ជាតិ​ក្រហម​ខ្មៅ​និង​មាស​នៅក្នុង​កិច្ចពិភាក្សា​ ដេញដោល​ដ៏​ក្តៅគគុក​នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ប្រព័ន្ធ​ទ្វីតធើរ​មួយ​ លោកស្រី​មើរកែល​បាន​ថ្លែង​ថា​៖ «​អាល្លឺម៉ង់​គឺជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​និង​ជា​យុថ្កា​ដើម្បី ស្ថិរភាព​»

ការ​ស្ទង់មតិ​មុន​នេះ​ដោយ​វិទ្យាស្ថាន​Forsa សម្រាប់​ទូរទស្សន៍​RTL បាន​ប្រកាស​ថា​លោកស្រី​មើរកែល​ជា​អ្នក​ឈ្នះ​កិច្ចពិភាក្សា​ដេញដោល​នេះ ដោយ​នាំមុខ​ក្នុង​គម្លាត​ប្រកៀកប្រកិត​៤៤-៤៣។​ទោះ​យ៉ាង​ណា​ការ​ស្ទង់មតិ​ ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ARD បាន​និយាយ​ថា លោក Steinbrueck កំពុង​តែ​មាន​ការ​ជឿជាក់​បន្ថែម​ទៀត​ក្នុង​ការ​នាំមុខ​៤៩-៤៤​វិញ។

ក្នុង​បទអត្ថាធិប្បាយ​តាម​អ៊ីនធឺណិត​កាសែត​លក់​ដាច់​បំផុត Bild បាន​និយាយ​ថា​បេក្ខជន​ទាំង​ពីរ​មើល​ទៅ​ល្អ​ដោយ​វិនិច្ឆ័យ​លទ្ធផល​នោះ ខណៈ​«​លោក Steinbrueck រឹងមាំ​លោកស្រី មើរកែល មហាក្សត្រិយានី​» គេហទំព័រ​ព័ត៌មាន​Spiegel បាន​ផ្ដល់​លទ្ធផល​មិន​កក់ក្ដៅ​ទេ​នៃ​ការ​ពិភាក្សា​នេះ​ថា​«​សូន្យ​ទល់​សូន្យ ​»

លោកស្រី​មើរកែល​ក៏​បាន​គូស​បញ្ជាក់​ថា​រដ្ឋាភិបាល​របស់​លោកស្រី​កំពុង​ កាត់បន្ថយ​បំណុល​រដ្ឋ​និង​បាន​និយាយ​ថា ការ​ប្រកាន់​តឹងតែង​របស់​លោកស្រី​ចំពោះ​កំណែទម្រង់​កំពុង​ទាមទារ​ពី​បណ្ដា​ ប្រទេស​សេដ្ឋកិច្ច​មាន​បញ្ហា​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ជា​ថ្នូរ​នឹង​ការ ​ទទួល​បាន​ថវិកា​សង្គ្រោះ​នោះ​បាន​បង្ហាញ​ពី​សញ្ញា​ជោគជ័យ ដំបូង។

ការ​ចោទប្រកាន់​របស់​លោក Steinbrueck គឺជា​រូប​លោកស្រី មើរកែល​ប្រើ​អាកប្បកិរិយា​រង់ចាំ​មើល​ដោយ​ស្ទាក់ស្ទើរ ក្នុង​ការ​ប្ដូរ​ថាមពល​ពី​នុយក្លេអ៊ែរ​ទៅ​ជា​ថាមពល​កកើត​ឡើង​វិញ​ឬ​ក៏​ក្នុង ​ការ​បំភ្លឺ​រឿង​អាស្រូវ​លួច​តាម​អ៊ីនធឺណិត​របស់​អាមេរិក​និង​ធ្វើឲ្យ​ ថ្នាក់​ដឹកនាំ​ជាតិ​នៅ​«​ទ្រឹង​»

No comments:

Post a Comment